អត្រាប្តូប្រាក់
រូបិយប័ណ្ណ ទិញ លក់
ដុល្លារអាមេរិក N/A N/A
ថៃបាត N/A N/A
សេវាបម្រើអតិថិជន

+៨៥៥ (០) ២៣ ៤៥៥០ ៥៥១
Email: info@niron.com.kh
បណ្តាញសង្គមផ្លូវការ

គណៈគ្រប់គ្រង

លោក ឡាយ គឹមឆេន| អគ្គនាយក

សញ្ជាតិខ្មែរ លោកបានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ពីសាកលវិទ្យាល័យបៀលប្រាយជំនាញគ្រប់គ្រងទូទៅនៅឆ្នាំ ២០១០ និងធ្លាប់បានចូលរួមវគ្គហ្វឹកហ្វឺនជាច្រើន ទាក់ទងនឹងការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុ។ មុនពេលបង្កើតស្ថាប័ននិរន្តរ លោកធ្លាប់មានបទពិសោធន៍ជាប្រធានផ្នែកលក់រាយ នៅក្រុមហ៊ុនប្រេងឥន្ធនៈកម្ពុជាតេលា។ លោកគឺជាស្ថាបនិកម្នាក់ និងត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយករបស់ និរន្តរចាប់តាំងពីបង្កើតនៅក្នុងឆ្នាំ ២០១៣ មក។


លោក ឈុន ស៊ីណា | ប្រធាននាយកហិរញ្ញវត្ថុ

សញ្ជាតិខ្មែរ ។ លោកបានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យបៀលប្រាយ ជំនាញគ្រប់គ្រងទូទៅនៅឆ្នាំ ២០១១ និងធ្លាប់បានចូលរូមវគ្គហ្វឹកហ្វឺនជាច្រើន ទាក់ទងនិងមីក្រូហិញ្ញវត្ថុ។ លោកគឺជាស្ថាបនិកម្នាក់របស់និរន្តរ ចាប់តាំងបង្កើតនៅក្នុងឆ្នាំ ២០១៣ មក។ មុនពេលតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាល និងប្រធាននាយកហិរញ្ញវត្ថុ លោកធ្លាប់មានបទពិសោធន៏ជា មន្រ្តីឥណទាន ជាគណនេយ្យករ និងជានាយកដ្ឋានហិរញ្ញវត្ថុ។


លោក ងួន វឌ្ឍនៈ| នាយកនាយកដ្ឋានឥណទាន

សញ្ជាតិខ្មែរ។ លោកបានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពីសាកលវិទ្យាល័យ Charles Sturt ជំនាញគ្រប់គ្រងហិរញ្ញវត្ថុ នៅឆ្នាំ ២០១៣ និងធ្លាប់បានចូលរួមវគ្គហ្វឹកហ្វឺនជាច្រើន ទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុ គណនេយ្យ និងមីក្រូហិរញ្ញវត្ថុ ។ បច្ចុប្បន្នលោកកំពុងបន្តការសិក្សាជំនាញ ACCA នៅវិទ្យាស្ថាន CamEd ។ លោកគឺជាស្ថាបនិកម្នាក់របស់ និរន្តរ និងធ្លាប់ធ្វើជាមន្ត្រីឥណទាន គណនេយ្យករ ប្រធានគណនេយ្យករ និងនាយកនាយកដ្ឋានហិរញ្ញវត្ថុ មុនពេលត្រូវតែងតាំងជានាយកនាយកដ្ឋានឥណទាន នៅចុងឆ្នាំ ២០១៦ ។


លោក មាស វ៉ាន់ដេត | នាយកនាយកដ្ឋានព័ត៍មានវិទ្យា

សញ្ជាតិខ្មែរ។ លោកបានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញបច្ចេកវិទ្យាព័ត៍មាន នៅឆ្នាំ ២០០៧ និងធ្លាប់បានចូលរួមវគ្គហ្វឹកហ្វឺនជាច្រើន ទាក់ទងនឹងការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុ ។ ក្រៅពីបម្រើការងារជាមួយ និរន្តរ លោកក៍ជាសាស្រ្តាចារ្យផ្នែក ព័ត៍មានវិទ្យាមួយរូបនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។


លោក កៀត វីរៈ | នាយកនាយកដ្ឋានរដ្ឋបាល

សញ្ជាតិខ្មែរ។ លោកបានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យបៀលប្រាយ ជំនាញគ្រប់គ្រងទូទៅ នៅឆ្នាំ ២០០៨ និងធ្លាប់បានចូលរូមវគ្គហ្វឹកហ្វឺនជាច្រើន ទាក់ទងនឹងការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុ ។ លោកត្រូវបានតែងតាំងជានាយកនាយកដ្ឋានរដ្ឋបាលរបស់និរន្តរ នៅឆ្នាំ ២០១៤ ។ មុនពេលចូលបម្រើការងារជាមួយនិរន្តរ លោកធ្លាប់មានបទពិសោធន៏ជាអ្នកធ្វើ និងគ្រប់គ្រងការងាររដ្ឋបាល អស់រយៈពេលជាច្រើនឆ្នាំនៅធនាគារ អេស៊ីលីដា ភីអិលស៊ី។


លោក ឡេង លក្ខ័| នាយកនាយកដ្ឋានសវនកម្មផ្ទៃក្នុង

សញ្ជាតិខ្មែរ។ លោកទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពីសាកលវិទ្យាល័យន័រតុន ជំនាញធនាគារ និងហិរញ្ញវត្ថុ នៅឆ្នាំ ២០១៥ និងកំពុងបន្តការសិក្សាថ្នាក់ ACCA នៅវិទ្យាស្ថាន CAMED។ លោកធ្លាប់បានចូលរួមវគ្គហ្វឹកហ្វឺនជាច្រើនទាក់ទងនឹងការងារសវនកម្ម និងការងារគ្រប់គ្រងមីក្រូហិរញ្ញវត្ថុ។ លោកត្រូវបានតែងតាំងជានាយកនាយកដ្ឋានសវនកម្មផ្ទៃក្នុងរបស់និរន្តរ នៅឆ្នាំ ២០១៥។ មុនពេលចូលបម្រើការងារជាមួយ និរន្តរ លោកធ្លាប់មានបទពិសោធន៍ជាអ្នកធ្វើ និងគ្រប់គ្រងការងារសវនកម្មផ្ទៃក្នុងនៅធនាគារ អេស៊ីលីដា ភីអិលស៊ី អស់រយៈពេលជាច្រើនឆ្នាំ។


លោកស្រី ទូច ជីវ័ន្ត| នាយកនាយកដ្ឋានហិរញ្ញវត្ថុ

សញ្ជាតិខ្មែរ។ លោកស្រីបានទទួលសញ្ញាបត្របរិញ្ញាបត្រ ពីសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ជំនាញគណនេយ្យនៅឆ្នាំ ២០០៧ និងកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ជំនាញធនាគារ និងហិរញ្ញវត្ថុ។ លោកស្រីធ្លាប់បានចូលរួមវគ្គហ្វឹកហ្វឺនជាច្រើនទាក់ទងនឹងការងារហិរញ្ញវត្ថុ និងគណនេយ្យ និងការងារគ្រប់គ្រងមីក្រូហិរញ្ញវត្ថុ។ លោកស្រីត្រូវបានតែងតាំងជានាយកនាយកដ្ឋានហិរញ្ញវត្ថុរបស់និរន្តរ នៅឆ្នាំ ២០១៦។ មុនពេលចូលបម្រើការងារជាមួយ និរន្តរ លោកស្រីធ្លាប់មានបទពិសោធន៍ជាអ្នកធ្វើ និងគ្រប់គ្រងការងារគណនេយ្យនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបនា លីមីតធីត អស់រយៈពេលជាច្រើនឆ្នាំ។


លោក សៅ បូនី | នាយកនាយកដ្ឋានធនធានមនុស្ស

សញ្ជាតិខ្មែរ។ លោកបានទទួលសបញ្ញាបត្រជាន់ខ្ពស់ ពីសកលវិទ្យាល័យ ន័រតុន ជំនាញគ្រប់គ្រងពាណិជ្ជកម្ម នៅឆ្នាំ២០១៤។ លោកបានចូលបម្រើការងារ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី នៅថ្ងៃទី ០៥ ខែ មិនា ឆ្នាំ២០១៥ ក្នុងមុខតំណែងជា នាយករងនាយកដ្ឋានធនធានមនុស្ស រហូតដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ លោកត្រូវបានតែងតាំងជា នាយកនាយកដ្ឋានធនធានមនុស្ស។ មុខពេលលោកចូលបម្រើការងារ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី លោកធ្លាប់មានបទពិសោធន៌ជាអ្នកអនុវត្ត និងគ្រប់គ្រង លើផ្នែកធនធានមនុស្ស នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត រយៈពេល ៨ឆ្នាំ។



បណ្តាញសង្គម

Site map
ទំនាក់ទំនងយើង

អាសយដ្ឋាន: លេខ 21-23-25 ផ្លូវលេខ 598 សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ
ទូរសព្ទលេខ: (+855) 23 4 550 551
អ៊ីម៉ែល: info@niron.com.kh

© ២០១៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី -​​ រក្សាសិទ្ធិគ្រប់យ៉ាង