អត្រាប្តូប្រាក់
រូបិយប័ណ្ណ ទិញ លក់
ដុល្លារអាមេរិក N/A N/A
ថៃបាត N/A N/A
សេវាបម្រើអតិថិជន

+៨៥៥ (០) ២៣ ៤៥៥០ ៥៥១
Email: info@niron.com.kh
បណ្តាញសង្គមផ្លូវការ

ប្រវត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី ត្រូវបានបង្កើតឡើង និងដំណើរការក្នុងរូបភាពជាអង្គការហិរញ្ញវត្ថុ “និរន្តរ ទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍” នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០០៨ ជាមួយនឹងដើមទុនចំនួន ៥,០០០ ដុល្លារ និងបុគ្គលិកប្រតិបត្តិការចំនួន ៣នាក់ ដោយផ្តោតសំខាន់លើការផ្តល់សេវា ប្រាក់កម្ចីជូនដល់ពលរដ្ឋកម្ពុជាគ្រប់រូប ដែលមានការខ្វះខាតដើមទុនក្នុងការប្រកបមុខរបរ។ នៅដើមឆ្នាំ២០០៩ និរន្តរ ទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ ត្រូវបានចុះបញ្ជីជាអង្គការមិនមែនរដ្ឋាភិបាល ដោយអនុលោមតាមច្បាប់សមាគមន៍ និងច្បាប់ការងារ ដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ។ នៅឆ្នាំ២០១៣ និរន្តរ ទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ បានវិវត្តន៍ខ្លួនទៅជា និរន្តរ មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដែលជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលបានទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ជាមួយនឹងដើមទុន ១,៥០០,០០០ ដុល្លារអាមេរិក។ ដោយផ្អែកលើនិរន្តរភាព និងភាពរីកចំរើនយ៉ាងឆាប់រហ័ស និរន្តរ មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ក៏បានធ្វើការផ្លាស់ ប្តូរឈ្មោះទៅជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី ជាស្ថាពរ។ នៅបំណាច់ឆ្នាំ២០១៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី មានបណ្តាញប្រតិបត្តិការចំនួន ៥៣សាខា គ្របដណ្តប់លើ ២៤ ខេត្តក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងបុគ្គលិកដែលកំពុងបម្រើការងារចំនួន ១.០៩៧ នាក់ ។

 • ២០០៨

  បង្កើត និងដំណើរការដំបូងជាអង្គការហិរញ្ញវត្ថុ “និរន្តរ ទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍” នៅថ្ងៃទី ០៨ ខែ ០៨ ឆ្នាំ ២០០៨។

 • ២០០៩

  ចុះបញ្ជីជាអង្គការមិនមែនរដ្ឋាភិបាល ដោយអនុលោមតាមច្បាប់សមាគមន៍ និងច្បាប់ការងារ ដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ។

 • ២០១៣

  និរន្តរ ទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ បានវិវត្តន៍ខ្លួនទៅជា និរន្តរ មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដែលជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា។

 • ២០១៥

  ច្របាច់បញ្ចូលជាមួយអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយ រួចប្តូរនាមករណ៍ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី។


បណ្តាញសង្គម

Site map
ទំនាក់ទំនងយើង

អាសយដ្ឋាន: លេខ 21-23-25 ផ្លូវលេខ 598 សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ
ទូរសព្ទលេខ: (+855) 23 4 550 551
អ៊ីម៉ែល: info@niron.com.kh

© ២០១៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី -​​ រក្សាសិទ្ធិគ្រប់យ៉ាង