ផលិតផលឥណទានក្រុមធានា

គោលបំណង

  គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ផ្តល់ជូនឥណទានរយៈពេលខ្លីដល់ក្រុមអតិថិជន ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់ពួកគេបានឆាប់រហ័ស និងទាន់ពេលវេលា ក្នុងការយកទៅប្រើប្រាស់នៅក្នុងប្រតិបត្តិការអាជីវកម្មខ្នាតតូចបំផុត និងសកម្មភាពស្វែងរកចំណូលផ្សេងៗទៀត។ ប្រភពទុនដែលមានលក្ខណៈឆាប់រហ័ស និងទាន់ពេលវេលានេះ បានជួយទប់ស្កាត់អតិថិជន ដែលមានបំណងទៅប្រើប្រាស់ប្រភពទុនក្រៅប្រព័ន្ធ ដែលមានតម្លៃថ្លៃ។

លក្ខណៈផលិតផល
ល.រ លក្ខណៈផលិតផល អធិប្បាយ កំណត់ចំណាំ
ទំហំឥណទាន រហូតដល់ ២,០០០,០០០ រៀលឬសមមូលនឹង ៥០០ ដុល្លារអាមេរិក
អត្រាការប្រាក់ ចាប់ពី ២.១ % ក្នុងមួយសប្តាហ៍
របៀបសង ប្រចាំសប្តាហ៍, ប្រចាំពីរសប្តាហ៍, ប្រចាំខែ បង់រំលស់ថយចុះ
រយៈពេល រហូតដល់ ១២ ខែ
កម្រៃ ប្រាក់ធានាឥណទាន ២%
លក្ខខណ្ឌធានាឥណទាន ក្រុមធានា
ទ្រព្យតម្កល់ធានាឥណទាន មាន ឬគ្មាន
លក្ខខណ្ឌទទួលឥណទាន
  • សញ្ជាតិ៖ ខ្មែរ
  • អាយុ៖ ចាប់ពី ១៨ ដល់ ៦០ ឆ្នាំ
  • មានការឯកភាពក្នុងក្រុមគ្រួសារ
  • យល់ព្រមបង្កើតក្រុម ដែលមានសមាជិកចាប់ពី ៣ ទៅ ៥ នាក់
  • គោលបំណងប្រើប្រាស់ឥណទានដូចគ្នានឹងគោលដៅរបស់ផលិតផល
  • មានប្រវត្តិល្អ (ទាំងប្រវត្តិផ្ទាល់ខ្លួន និងប្រវត្តិឥណទាន)
  • មានលទ្ធភាពសងត្រឡប់
  • មានទីលំនៅពិតប្រាកដ។
ឯកសារតម្រូវភ្ជាប់ជាមួយ
  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬសំបុត្រកំណើត
  • ឯកសារដែលពាក់ព័ន្ធផ្សេងៗទៀត។

បណ្តាញសង្គម

Site map
ទំនាក់ទំនងយើង

អាសយដ្ឋាន: លេខ 21-23-25 ផ្លូវលេខ 598 សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ
ទូរសព្ទលេខ: (+855) 23 4 550 551
អ៊ីម៉ែល: info@niron.com.kh

© ២០១៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី -​​ រក្សាសិទ្ធិគ្រប់យ៉ាង