អត្រាប្តូប្រាក់
រូបិយប័ណ្ណ ទិញ លក់
ដុល្លារអាមេរិក N/A N/A
ថៃបាត N/A N/A
សេវាបម្រើអតិថិជន

+៨៥៥ (០) ២៣ ៤៥៥០ ៥៥១
Email: info@niron.com.kh
បណ្តាញសង្គមផ្លូវការ

29/04/2016 | ដោយៈ លោក ឡាយ គឹមឆេន

 ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនវេរលុយដ៏ល្បីល្បាញមួយកំពុងតែពង្រីកវិសាលភាព និងកិត្តិនាមរបស់ខ្លួនទូទាំងព្រះរាជាណាចក្រកម្ពុជា នោះបានរៀបចំកម្មវិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្ដីពី “កិច្ចសហប្រតិបត្តិការលើសេវាកម្មបង់វិក្កយបត្រជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី។”
នៅក្នុងកម្មវិធីចុះហត្ថលេខាខាងលើនោះ លោក គង់ ជានាយកគ្រប់គ្រងទូទៅក្រុមហ៊ុនទ្រូម៉ាន់នី ប្រចាំប្រទេសកម្ពុជាបានថ្លែងថា «ក្រុមហ៊ុនទ្រូម៉ាន់នីយើងដែលមានដៃគូសហការជាមួយធនាគាហ្វីលីព បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិកម្ពុជា ដើម្បីបម្រើសេវាហិរញ្ញវត្ថុដ៏សំបូរបែបដូចជាៈ វេរលុយ ដកលុយ ដាក់លុយ បង់វិក្កយបត្រ បើកប្រាក់បៀរវត្សរ៍ និងបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ»។
មូលហេតុដែលយើងឈានជើងប្រឡូកចូលទីផ្សារកម្ពុជាគឺដោយសារយើងឃើញថាប្រជាជនកម្ពុជា ប្រហែល៩០% មិនទាន់ប្រើសេវាកម្មធនាគារនោះទេ ដែលជាហានិភ័យមួយសម្រាប់ពូកគាត់ចំពោះការបាត់ជាយថាហេតុ ដូច្នេះយើងមកទីនេះដើម្បីជួយសម្រួលតាមរយៈសេវាកម្មទាំងអស់នេះ ឲ្យបានកាន់តែរហ័សងាយស្រួល ព្រមទាំងមានសុវត្ថិភាពទៀតផង។
ដូចទៅនឹងពាក្យស្លោករបស់ក្រុមហ៊ុនយើងខ្ញុំ គឺ «ដាក់ស្រួល ដកស្រួល និងមានសុវត្ថិភាព»។ លោក គង់ បានបន្តទៀតថាៈ ដូចថ្ងៃនេះផងដែរ ក្រុមហ៊ុន ទ្រូម៉ាន់នី បានសហការជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី ក្នុងគោលបំណងផ្ដល់ភាពងាយ ស្រួលដល់អតិថិជនរបស់ និរន្តរ ទាំងអស់ អាចបង់ប្រាក់កម្ចី របស់ខ្លួនជូនទៅនិរន្តរតាមរយៈភ្នាក់ងាររបស់ទ្រូម៉ាន់នី ទូទាំង ២៥ ខេត្ត/ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងកម្មវិធីចុះហត្ថលេខានោះដែរ លោក ឡាយ គឹមឆេន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្តុ និរន្តរ ភីអិលស៊ី បានមានប្រសាសន៏ ថានិរន្តរគឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបាននឹងកំពុងធ្វើប្រតិបត្តិការក្នុងភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយនឹងសាធារណជនគ្រប់មជ្ឈដ្ឋាន តាមរយៈការផ្ដល់សេវាហិរញ្ញវត្ថុដ៏មានតម្លាភាព ជាមួយនឹងបណ្ដាប្រតិបត្តិការរហូតដល់ ៥៥ ការិយាល័យ គ្របដណ្ដប់គ្រប់ ខេត្តរាជធានី នៃព្រះរាជាណាចក្រកម្ពុជា ហើយមានបុគ្គលិកសរុប ១,០៣១ នាក់ ជាមួយនឹងទ្រព្យសកម្មសរុបជាង ២៤លានដុល្លារអាមេរិក និងមានអតិថិជនសរុបប្រមាណ ៥៩ពាន់នាក់ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០១៦ នេះ។
ថ្ងៃនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្តុ និរន្តរ ភីអិលស៊ី ពិតជាមានមោទនភាពដែលបានសម្រេចជ្រើសរើសក្រុមហ៊ុន True Money ដែលជាក្រុមហ៊ុនវេរលុយដ៏ល្បីមួយ ដើម្បីធ្វើជាដៃគូយុទ្ធសាស្ត្រក្នុងការធ្វើកិច្ចសហប្រតិបត្តិការបម្រើសេវាកម្មបង់វិក្កយបត្រ។ ភាពជាដៃគូនេះនឹងផ្តល់នូវអត្ថប្រយោជន៌ឲ្យគ្នាទៅវិញទៅមក រវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្តុ និរន្តរ ភីអិលស៊ី និង ក្រុមហ៊ុន True Money ព្រមទាំងផ្តល់នូវភាពងាយស្រួលដល់អតិថិជនរបស់និរន្តរទាំងអស់ ក្នុងការទូទាត់ឬបង់ប្រាក់កម្ចីបានគ្រប់ពេលវេលា គ្រប់ទីកន្លែងដោយពុំចាំបាច់ធ្វើដំណើរមកកាន់ការិយាល័យ និរន្តរ ឡើយ និងជាពិសេសដើម្បីលើកស្ទួយការអភិវឌ្ឍន៍វិស័យទូទាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។


បណ្តាញសង្គម

Site map
ទំនាក់ទំនងយើង

អាសយដ្ឋាន: លេខ 21-23-25 ផ្លូវលេខ 598 សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ
ទូរសព្ទលេខ: (+855) 23 4 550 551
អ៊ីម៉ែល: info@niron.com.kh

© ២០១៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី -​​ រក្សាសិទ្ធិគ្រប់យ៉ាង