អត្រាប្តូប្រាក់
រូបិយប័ណ្ណ ទិញ លក់
ដុល្លារអាមេរិក N/A N/A
ថៃបាត N/A N/A
សេវាបម្រើអតិថិជន

+៨៥៥ (០) ២៣ ៤៥៥០ ៥៥១
Email: info@niron.com.kh
បណ្តាញសង្គមផ្លូវការ

14/03/2016 | ដោយៈ លោក ឡាយ គឹមឆេន

វិស័យមីក្រូហិរញ្ញវត្ថុ ត្រូវបានរាជរដ្ឋាភិបាល ជាពិសេសធនាគារជាតិនៃកម្ពុជាយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួល ជាមួយ​​នឹង​ទស្សនវិស័យ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ត្រូវបានសង្កេត​ឃើញ​ថា​​មាន​ការ​រីក​ចំ​រើន​គួរ​ឲ្យ​កត់​សំ​គាល់​ ចាប់តាំងពីឆ្នាំ ២០០៦ ដែលរាជរដ្ឋាភិបាលបានប្រកាសជាផ្លូវការជា «ឆ្នាំមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី ត្រូវបានបង្កើតឡើងនៅថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០០៨ ក្នុងរូបភាពជាអង្គការក្រៅរដ្ឋាភិបាល ដោយទទួលបានសិទ្ធអនុញ្ញាតឲ្យប្រតិបត្តិការផ្តល់ប្រាក់កម្ចី ពីសំណាក់ក្រសួងមហាផ្ទៃ ក្រោមឈ្មោះ «ស្ថាប័ន និរន្តរ ទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍» (NIRON ADEC) ផ្តោតលើទីផ្សារគោលដៅជាប្រជាជនដែលមានចំណូលទាបបំផុត ក្នុងន័យរួមចំណែកជួយដល់ផ្នែកហិរញ្ញវត្ថុ ដល់ប្រជាជនមួយផ្នែកធំដែលត្រូវបានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុភាគច្រើនបោះបង់។ ក្នុងឆ្នាំ ២០១៣ ស្ថាប័ន និរន្តរ បានកម្លាយខ្លួនជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មពីសំណាក់ធនាគារជាតិនៃកម្ពុជា ក្រោមឈ្មោះ «គ្រឹះស្ថាន និរន្តរ មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី» (NIRON MIKROHERANHVATHO PLC.) និងក្រោយមកប្តូរជា «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី» (NIRON Microfinance Plc.) ។
ទោះបីជា និរន្តរ បានកម្លាយខ្លួនទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយ៉ាងណាក្តី ក៏និរន្តរនឹងនៅតែបន្តចាប់យកទីផ្សារគោលដៅដូចមុនដដែល។ នៅក្នុងអំឡុងប៉ុន្មានឆ្នាំកន្លងមកនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី មានការរីកចំរើន និងសម្រេចជោគជ័យគួរឲ្យកត់សំគាល់ជាច្រើន។ គិតត្រឹមបំណាច់ឆ្នាំ ២០១៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី សម្រេចបាននូវលទ្ធផលជាទីមោទន ដោយក្នុងនោះសម្រេចបានសមិទ្ធិផលដូចតទៅ៖
ជាមួយនឹងទស្សនវិស័យ «ក្លាយជាស្ថាប័នហិរញ្ញវត្ថុខ្មែរឈានមុខ ដែលធ្វើប្រតិបត្តិការក្នុងភាពជាដៃគូ យ៉ាងជិតស្និទ្ធជាមួយនឹងសាធារណជន តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុដ៏មានតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីលើកស្ទួយជីវភាពប្រជាជន និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ» គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី បាននឹងកំពុងបន្តអភិវឌ្ឍសមត្ថភាពបុគ្គលិកគ្រប់លំដាប់ថ្នាក់ ពង្រីកបណ្តាញប្រតិបត្តិការឲ្យបានកាន់តែទូលាយ, អភិវឌ្ឍផលិតផលសម្របតាមតម្រូវការ និងបច្ចេកវិទ្យា, និងពង្រឹងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យកាន់តែមានភាពប្រសើរឡើង។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គណៈគ្រប់គ្រង និងបុគ្គលិកនិរន្តរគ្រប់លំដាប់ថ្នាក់ អតិថិជន និងដៃគូសហការនានាដែលបានចូលរួមចំណែកក្នុងការរីកចម្រើនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី និងសូមជូនពរឲ្យមានសំណាងល្អ សុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ។


បណ្តាញសង្គម

Site map
ទំនាក់ទំនងយើង

អាសយដ្ឋាន: លេខ 21-23-25 ផ្លូវលេខ 598 សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ
ទូរសព្ទលេខ: (+855) 23 4 550 551
អ៊ីម៉ែល: info@niron.com.kh

© ២០១៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី -​​ រក្សាសិទ្ធិគ្រប់យ៉ាង