អត្រាប្តូប្រាក់
រូបិយប័ណ្ណ ទិញ លក់
ដុល្លារអាមេរិក N/A N/A
ថៃបាត N/A N/A
សេវាបម្រើអតិថិជន

+៨៥៥ (០) ២៣ ៤៥៥០ ៥៥១
Email: info@niron.com.kh
បណ្តាញសង្គមផ្លូវការ

01/03/2016 | ដោយៈ លោក ឡាយ គឹមឆេន

 ការចាប់ផ្ដើមធ្វើអាជីវកម្មអ្វីមួយ វាមិនមែនជារឿងពិបាកនោះទេ តែអ្វីដែលពិបាកនោះគឺ ការធ្វើអាជីវកម្មឲ្យជោគជ័យ ហើយស៊ីមិនចេះអស់។ ដោយឡែកសម្រាប់ថ្ងៃនេះ ពាណិជ្ជកម្មកម្ពុជា សូមលើកយកសហគ្រិនម្នាក់ ដែលចាប់ផ្ដើមអាជីវកម្មជាមួយដើមទុនតិច រហូតដល់មានដើមទុនរាប់លានដុល្លារ នោះគឺ លោក ឡាយ គឹមឆេន ជានាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្ត និងជាម្ចាស់សណ្ឋាគារមួយចំនួននៅកម្ពុជា។
លោក ឡាយ គឹមឆេន បានចាប់ផ្ដើមអាជីវកម្ម លើវិស័យមីក្រូហិរញ្ញវត្ថុ ជាមួយដើមទុនត្រឹមតែ ៥ពាន់ដុល្លារអាមេរិក តែលោកបានទទួលមកវិញ ជាមួយដើមទុនរាប់លានដុល្លារ។ សហគ្រិនឆ្នើមរូបនេះ យល់ឃើញថា «ការចាប់ផ្ដើមអាជីវកម្មមួយ ប្រៀបដូចជាមនុស្សខ្វាក់ និងមនុស្សខ្វិនអញ្ចឹង»។ ពាណិជ្ជកម្មកម្ពុជា បានជួបសម្ភាសន៍ជាមួយលោក ឡាយ គឹមឆេន ផ្ទាល់ ដើម្បីបកស្រាយនូវទស្សនៈដែលសហគ្រិនរូបនេះយល់ឃើញ ដោយលោកបានពន្យល់យ៉ាងក្បោះក្បាយថា៖
ចំពោះគំនិតមនុស្សខ្វិន
មនុស្សខ្វិន តែងមានគំនិត គិតឃើញពីទស្សនវិស័យនាពេលអនាគត និងមានយុទ្ធសាស្ត្រល្អៗ ក៏ប៉ុន្តែពួកគាត់អត់ដែលដើរទៅណារួចទេ។ ជួនកាលបើកភ្នែកឡើង គាត់មើលឃើញយុទ្ធសាស្ត្រ ហើយស្អែកឡើងគាត់ភ្លេចទៅវិញអស់ក៏មាន។
ចំពោះគំនិតមនុស្សខ្វាក់
មនុស្សខ្វាក់វិញ បើទោះបីជាមានទស្សនវិស័យតិច ឬច្រើនក្ដី មានយុទ្ធសាស្ត្រល្អ ឬមិនល្អក្ដី ប៉ុន្តែគាត់នៅតែអាចដើរស្ទាប ដើររាវ ដើម្បីធ្វើវាដែរ។
សរុបជារួមទៅ ការធ្វើអាជីវកម្មក៏ដូចគ្នា បើសិនជាយើងគ្រាន់តែមានគំនិត មានទស្សនវិស័យហើយ មិនព្រមធ្វើវា គឺវាមិនអាចទៅមុខរួចឡើយ។ លើសពីនេះ បើយើងធ្វើជាមនុស្សខ្វាក់ យើងដើរបណ្ដើរ រាវបណ្ដើរ នោះវានឹងបង្រៀនយើងឲ្យដើរទៅមុខបានកាន់តែឆ្ងាយ ហើយប្រសិនដើរដួល ត្រូវទុកជាមេរៀន ហើយក្រោកឈរដើរបន្តទៅមុខទៀត រហូតដល់គោលដៅដែលចង់បាន។


បណ្តាញសង្គម

Site map
ទំនាក់ទំនងយើង

អាសយដ្ឋាន: លេខ 21-23-25 ផ្លូវលេខ 598 សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ
ទូរសព្ទលេខ: (+855) 23 4 550 551
អ៊ីម៉ែល: info@niron.com.kh

© ២០១៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី -​​ រក្សាសិទ្ធិគ្រប់យ៉ាង